កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ យាន នីន បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិន អ្នកគ្រូបានបង្ហាញ បង្គាស្រស់ គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច និងអំបិល។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិន៖
• ឱ្យសិស្សមានបំណិនជីវិតសម្រាប់អនាគតរបស់ខ្លួន
• ឱ្យសិស្សចេះធ្វើការងារជាក្រុម
• ឱ្យសិស្សមានការទទួលខុសត្រូវដោយខ្លួនឯង
• ឱ្យសិស្សមានសណ្តាប់ធ្នាប់ល្អក្នុងឆាកជីវិតរបស់ខ្លូន
• ឱ្យសិស្សចេះរស់នៅដោយខ្លួនឯង
បន្ទាប់មកទៀតអ្នកគ្រូបានឱ្យសិស្សានុសិស្សអនុវត្តជាក់ស្តែងអំពីបង្គាស្រុស និងមានភាពរីករាយក្នុងការអនុវត្ត៕