កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ អ្នកគ្រូ ស៊ុន តារាបុទុម ដែលជាគ្រូបន្ទុកថ្នាក់ទី១ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១ វេនព្រឹក និងវេនរសៀលការដាំស្លឹកគ្រៃនៅក្នុងបរិវេណអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ អ្នកគ្រូ បង្ហាញពីឈ្មោះបន្លែដែលត្រូវដាំ សម្ភារ ដី របៀបដាំ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំជីររណារទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ លោកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំបន្លែឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានដាំស្លឹកគ្រៃ រួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់បន្លែដែលពួកគេបានដាំ។
ចែករំលែកអត្ថបទនេះ