កាលពីថ្ងៃទី23 ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ជា សុខារី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី1ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិន អ្នកបានបង្ហាញ នំប៉័ងជ្រុង ខ្ទឹមស
សាច់ជ្រូកបីជាន់ ស្ករស ទឹកប៉េងប៉ោះ អំបិល ប្រេងឆា ប៊ីចេង។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិន៖
- ឱ្យសិស្សមានបំណិនជីវិតសម្រាប់អនាគត់របស់ខ្លួន
- ឱ្យសិស្សចេះធ្វើការងារជាក្រុម
- ឱ្យសិស្សមានការទទួលខុសត្រូវដោយខ្លួនឯង
- ឱ្យសិស្សចេះពីរបៀបធ្វើម្ហូប និងចេះបំពងនំប៉័ងសាច់ជ្រូកចិញ្រ្ចាំ។