កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំក្រុមបាល់បោះបុរសទៅប្រកួតជ្រើសរើសជើងឯករាជធានីភ្នំពេញនៅវគ្គផ្តាច់ព្រ័ត្រនៅឯវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមាន៤ក្រុមក្នុងការចូលរួមប្រកួតនេះ។ សាលារៀន អន្តរទ្វីប អាមេរិកាំង ជួបជាមួយ វិទ្យាល័យវត្តកោះ ឯសាលា មេតូឌីស្ត ជួបជាមួយនឹងវិទ្យាល័យ ព្រះស៊ីសុវត្ថិ ហើយជាលទ្ធផលគឺ វិទ្យាល័យវត្តកោះឈរចំណាត់ថា្នក់លេខ១, សាលារៀន អន្តរទ្វីប អាមេរិកាំង លេខ២, វិទ្យាល័យព្រះស៊ីសុវត្ថិ លេខ៣ និងសាលាមេតូឌីស្ត លេខ៤។
ចែករំលែកអត្ថបទនេះ