កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយអ្នករៀបចំកម្មវិធីប្រកួតប្រវត្តិសាស្ត្រធម្មជាតិសាកលដើម្បីធ្វើសិក្ខាសាលាការផ្សព្វផ្សាយកម្មវិធីប្រកួតប្រវត្តិសាស្ត្រធម្មជាតិសាកលសម្រាប់ឆ្នាំ២០១៨ នៅសាធារណរដ្ឋប្រជាមានិតចិន(Global Natural History Day 2018) ទៅដល់សិស្សានុសិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ លោកវាគ្មិនក្នុងសិក្ខាសាលាបានបង្ហាញថាត្រូវជ្រើសរើសប្រធានបទដែលខ្លួនចាប់អារម្មណ៍គឺដើម្បីធ្វើការស្រាវជា្រវ ហើយក្នុងស្រាវជ្រាវយើងមានក្រុមអ្នកស្រាវជ្រាវចាំជួយសម្របសម្រួលដែលទាក់ទងនឹងក្រុមនិស្សិតមកពី
សាកលវិទ្យាល័យភូមិន្នភ្នំពេញ ចំនួនសមាជិកក្នុងក្រុមនីមួយៗ ពេលវេលាត្រូវប្រកួតនៅប្រទេសកម្ពុជា និងនៅ Wuhan ក្នុងប្រទេសសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងពន្យល់ពីការចំណាយផ្សេងៗ និងប្រភេទជ័យលាភីដែលត្រូវទទួល។