កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២កំពុងតែប្រឡងពាក់កណ្តាលឆមាសទី១ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នៅតាមអគារសិក្សារៀងៗខ្លួនដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡងពាក់កណ្តាលឆមាសទី១ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។
ចែករំលែកអត្ថបទនេះ