កាលពីថ្ងៃទី១៦ ដល់១៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ថ្នាក់ទី៧ ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខា បានរៀបចំការប្រឡងពាក់កណ្តាលឆមាសលើកទី២ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ តាមសាខារៀងៗខ្លួន។ ការប្រឡងពាក់កណ្តាលឆមាសលើកទី២ នេះធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិច។
ចែករំលែកអត្ថបទនេះ