ជារៀងរាល់ថ្ងៃសៅរ៍ សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែហាត់រៀនជំនាញផ្សេងៗ និងប្រភេទកីឡាដែលខ្លួនស្រឡាញ់ចាប់ពីថ្នាក់បឋមឋសិក្សា ដល់មធ្យមសិក្សា។ សិស្សានុសិស្សគ្រប់កម្រិតបានរៀនជំនាញដែលខ្លួនពេញចិត្ត និងមានចិត្តសប្បាយជាមួយលោកគ្រូ និងអ្នកគ្រូ ។ សិស្សរៀនជំនាញថ្ងៃសៅរ៍មានដូចជា គិតលេខរហ័យ កីឡា កុំព្យូទ័រ សិល្បៈ ។ល។ជំនាញថ្ងៃសៅរ៍ បានផ្តល់អត្ថប្រយោជន៍ដល់សុខភាព មិត្តភាព សាមគ្គីភាព និងមានបន្ថែមដូចខាងក្រោម៖
- កាត់បន្ថយភាពតានតឹង បន្ទាប់ពីការសិក្សា
- ដើម្បីកាយសម្បទារឹងមាំ និងមានសុខភាពល្អ
- ដើម្បីឱ្យមានភាពរហ័សរហួន និងឆ្លាតវាងវៃ
- ដើម្បីកាត់បន្ថយភាពតប់ប្រមល់
- ផ្លាស់ប្តូរបទពិសោធន៍គ្នាតាមរយៈការប្រកួតកីឡា
- ដើម្បីប្អូនៗសិស្សានុសិស្សចេះរួបរួមសាមគ្គីគ្នា