កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាលា ធ្វើការចុះអធិការកិច្ចផ្ទៃក្នុងលើកទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។ ការចុះអធិការកិច្ចផ្ទៃក្នុងនេះ មានគោលបំណងអភិវឌ្ឍលើការពង្រឹងលើគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព រួមទាំងជួយលើកកម្ពស់អភិបាលកិច្ចល្អ និងចូលរួមដោះស្រាយលើបញ្ហាប្រឈមនានា។ មួយវិញទៀត ការចុះអធិការកិច្ចផ្ទៃក្នុងនេះផងដែរ ស្ថិតនៅក្រោមការចូលរួមរបស់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិកគ្រប់ផ្នែក ក្នុងការពង្រឹងទៅលើគុណភាព វិន័យ និងសេវាកម្ម ដើម្បីផ្ដល់ជាទំនុកចិត្ត ជូនទៅដល់អតិថិជន សិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
ក្នុងការចុះអធិការកិច្ចផ្ទៃក្នុងនេះបានបញ្ចប់ទៅដោយលទ្ធផលវិជ្ជមាន ក្រោមការសហការបានយ៉ាងល្អ ប្រកបទៅដោយភាពស្និទ្ធស្នាល និងមានភាពសប្បាយរីករាយ។
ទីតាំង៖ សាខាតាកែវ ផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣
ទូរសព្ទលេខ៖ (៨៥៥) ៩៣ ៣៣៧ ៧១៥, (៨៥៥) ៦១ ៩៧៧ ១៧១
សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖
https://www.facebook.com/photo/?fbid=6747214151977139&set=pcb.6747217475310140