មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីដឹកនាំកម្មវិធីមាគ៌ាឆ្ពោះទៅកាន់ពិភពលោក។ កម្មវិធីនេះមានរយៈពេល០២យប់០៣ថ្ងៃ គឺពីថ្ងៃទី១៣ ដល់១៥ ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រីកសម្ថភាព សាមគ្គីភាព ទំនាក់ទំនងជាក្រុម បង្កើតការគិតវិជ្ជមាន ស្វែងយល់ពីបទពិសោធន៍ថ្មីៗ និងកំណត់គោលដៅសិក្សាបើកទូលាយដោយសមធម៌ដល់ប្អូនៗសិស្សានុសិស្ស។ ការអញ្ជើញចូលរួមពីលោកគ្រូ០១ នាក់ អ្នកគ្រូ០១ នាក់សិស្សានុសិស្សមកពីសាលាមធ្យមសិក្សាក្នុងស្រុកកងមាស ខេត្តកំពង់ចាម ចំនួន២០នាក់(ប្រុស១០ នាក់ ស្រី១០ នាក់) សិស្សានុសិស្ស នៃមជ្ឈមណ្ឌលភាស អេ អាយ អាយ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន១០ នាក់។ កម្មវិធីមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ធ្វើឡើង ក្រោមការឧបត្ថម្ភទាំងស្រុងពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងជឿនលឿន។ គណៈកម្មការសាលា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងរៀបចំកម្មវិធី និងសកម្មភាពផេ្សងៗទៀត មានដូចជា កន្លែងស្នាក់នៅ សណ្ឋាគារប៉ាស៊ីភិក ភោជនីដ្ឋានចំប៉ា ទន្លេបាសាក់២ ណែនាំឱ្យស្គាល់សាខាសាលា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង និងនាំសិស្សានុសិស្សទាំងនោះឱ្យស្គាល់តំបន់រាជធនីភ្នំពេញមួយចំនួនទៀតមានដូចជា វិមានឯករាជ្រ សួនច្បារសម្តេចហ៊ុនស៊ែន កោះពេជ្រ និងរមណីយដ្ឋានវត្តភ្នំ Pizza company TK Avenue ។ រូបភាពជួបសិស្សានុសិស្សមុនកម្មវិធី
ចែករំលែកអត្ថបទនេះ