បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតកម្មវិធីថ្មីដែលមានប្រធានបទ “ចាប់ផ្ដើមចិញ្ចឹមចិត្តស្រឡាញ់ការអានសៀវភៅ” បានដឹកនាំរៀបចំដោយកញ្ញា ស៊ូ សុជាតា បណ្ណារក្សជាន់ខ្ពស់នៃបណ្ណាល័យ ម៉េងលី ជេ. គួច ក្នុងគោលបំណងបង្កើនចំនួនអ្នកអានវ័យក្មេង ក៏ដូចជាបណ្ដុះសិស្សានុសិស្សរបស់ខ្លួនឱ្យមានទម្លាប់ និងស្រឡាញ់ការអានសៀវភៅឱ្យកាន់តែផុសផុលជាងមុន ម្យ៉ាងក៏ដើម្បីចូលរួមលើកស្ទួយវិស័យអំណានជាតិផងដែរ។ កម្មវិធី នេះ បានរៀបចំឡើងនៅរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង១០:៣០នាទីព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង៤:៣០នាទី ដល់ម៉ោង៥:៣០នាទីល្ងាច ស្ថិតនៅទីធ្លាអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ដោយមានសិស្សានុសិស្សចូលរួមអានសៀវភៅយ៉ាងច្រើនកុះករ។
គោលបំណងបន្ថែមនៃកម្មវិធីនេះគឺបណ្តុះចិត្តរបសល់សិស្សានុសិស្សមានទម្លាប់ឱ្យមានសកម្មភាពដូចជា អំណានសេរី, អំណានតាមប្រធានបទ, ល្បែងទាញអារម្មណ៍ និងសំណួរ-ចម្លើយ ហើយអ្វីរិតតែពិសេសទៀតនោះ សិស្សានុសិស្សដែលអានសៀវភៅបានច្រើនក្បាលជាងគេ នោះបណ្ណាល័យនឹងជូនវត្ថុអនុស្សាវរីយដើម្បីជាការលើកទឹកចិត្ត៕