កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ Eun Lee បានធ្វើបទបង្ហា្ញញស្តីពីកម្មវិធីផ្លាស់ប្តូរការសិក្សាកម្រិតវិទ្យាល័យជាអន្តរជាតិ ICES សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ ដល់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ។ វាគ្មិនបានបង្ហាញពីការផ្តល់អាហារូបករណ៍១០០% ពេញមួយឆ្នាំសម្រាប់តែសិស្ស Aii ឬ AIS ចំនួន១នាក់ លើកលែងតែសំបុត្រយន្ដហោះ តាមរយៈដៃគូសហប្រតិបត្តិការ ផ្លាស់ប្តូរការសិក្សា អន្តរជាតិ ICES ហើយសិស្សដែលចូលរួមនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា ទទួលបានលិខិតបញ្ជាក់ការសិក្សាពីប្រទេសអាមេរិក បទពិសោធន៍រស់នៅសហរដ្ឋអាមេរិកពេញមួយឆ្នាំ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ បើសិស្សចង់បន្តមហាវិទ្យាល័យនៅអាមេរិកគឺមានភាពងាយស្រួល ព្រមទាំងប្រាប់លក្ខខណ្ខដល់សិស្សមានដូចជា កម្មវិធីនេះ ផ្តល់ជូនតែសិស្ស Aii ឬ AIS សិស្សមានអាយុចាប់ពី១៥ឆ្នំា ដល់១៨ឆ្នាំ អាហារូបករណ៍នេះផ្ដល់ជូនតែថ្នាក់ទី១០ និងទី១១ ប៉ុនែ្តថ្នាក់ទី១១ឆ្នាំ២០១៩នេះមិនអាចដាក់បានទេពីព្រោះថាការចុះឈ្មោះសម្រាប់អាហារូបករណ៍នេះធ្វើមុនមួយឆ្នាំ សិស្សត្រូវមាននិទ្ទេសចាប់ពីនិទ្ទេស C (GPA 2.0) ឡើងទៅដែលបានបញ្ចប់ថ្នាក់ទី៧ ទី៨ ទី៩ សិស្សចុះឈ្មោះពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នំា២០១៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ សិស្សត្រូវតែចេះអង់គ្លេស និងចំណេះដឹងទូទៅ ហើយនឹងធ្វើតេស្តនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ហើយពាក្យសុំចុះឈ្មោះនៅការិយាល័យសិស្ស។
ចែករំលែកអត្ថបទនេះ