កាលពីថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ លាង សុធារី បានដឹកនាំសិស្សថ្នាក់ទី១ ១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោមប្រធានបទ “ការកំណត់ក្រុមឈាម និងកត្តារេស៊ីស” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។
ចែករំលែកអត្ថបទនេះ