កាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ ហូ កញ្ញា បង្រៀនលើមុខវិជ្ជាគីមីវិទ្យា បានលើកយកប្រធានបទស្តីពី ការកំណត់អត្តសញ្ញាណឧស្ម័នអ៊ីដ្រូសែន ឱ្យសិស្សានុសិស្សថ្នាក់ទី១០ វេនព្រឹក និងវេនរសៀលធ្វើការពិសោធនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
នៅក្នុងការបង្រៀននោះ លោកគ្រូបាន ច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពី ការកំណត់អត្តសញ្ញាណឧស្ម័នអ៊ីដ្រូសែន និងសម្ភារត្រូវធ្វើពិសោធន៍។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែក សិស្សានុសិស្សជាក្រុមដែលមានសមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ ដើម្បី ការកំណត់អត្តសញ្ញាណឧស្ម័នអ៊ីដ្រូសែន ផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធការកំណត់អត្ត សញ្ញាណឧស្ម័នអ៊ីដ្រូសែននេះ ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។