យើង​ដឹង​ថា​ លោកគ្រូ​ អ្នកគ្រូ​មាន​ឆន្ទៈ​ខ្ពស់ទៅ​លើ​ការងារ​ផ្នែក​អប់រំ​ ហើយ​ចង់​អភិវឌ្ឍ​ឥត​ឈប់ឈរ​នូវ​ការអនុវត្ត​នៃ​ការ​បង្រៀន​របស់​លោកគ្រូ​ អ្នកគ្រូ​។ ជាមួយគ្នា​នេះ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​ផ្នែក​ជំនាញ​ និង​ចំ​ណេះ​ដឹង​នៃ​វិជ្ជាជីវៈ​របស់​អ្នក​។

នៅពេល​ដែល​លោកគ្រូ​ អ្នកគ្រូ​ចូលរួម​នៅក្នុង​គ្រួ​សារ​អន្តរទ្វីប​ អាមេរិកាំង​ លោកគ្រូ​ អ្នកគ្រូ​នឹង​យល់​កាន់តែ​ច្បាស់​អំពី​តម្លៃ​ជាស​កល​នៃ​ការអប់រំ​នៅ​សាលារៀន​យើង​ ហើយ​ចង់​អភិវឌ្ឍ​សមត្ថភាព​វិជ្ជា​ជិ​វៈ​របស់​ខ្លួន​ឥត​ឈប់ឈរ​ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​ធនធានមនុស្ស​ប្រកប​ដោយសក្តានុពល​ខ្ពស់​។ ជាមួយ​ការ​គាំទ្រ​ ការណែនាំ​ និង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​យើង​ លោកគ្រូ​ អ្នកគ្រូ​នឹង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ចំណេះដឹង​ជាស​កល​ដើម្បី​ក្លាយជា​គ្រូ​ដែល​មាន​បទ​ពិសោធ​ឆ្នើម​លើ​ផ្នែក​អប់រំ​។

លោកគ្រូ​ អ្នកគ្រូ​របស់​យើង​ធ្វើការ​ដឹកនាំ​ដើម្បី​ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន​ទាំង​ចំណេះដឹង​ផ្នែក​សង្គម​ និង​ចំណេះដឹង​វិជ្ជា​ ជីវៈ​អប់រំ​របស់​ពួកគាត់​តាមរយៈ​សកម្មភាព​ស្រាវជ្រាវ​ ការ​បណ្តុះបណ្តាល​ខាងក្រៅ​ និង​ការចែក​រំលែក​នូវ​ចំណេះដឹង​ និង​បទ​ពិសោធ​ដ៏​សម្បូរ​បែប​រវាង​ពួកគាត់​ទៅវិញទៅមក​ជាដើម​។ ជាមួយគ្នា​នេះ​ដែរ​ យើង​ក៏​មានកម្ម​វិធី​ និង​វគ្គ​ បណ្តុះ​បណ្តាល​ផ្សេង​ៗដើម្បី​ជួយ​អភិវឌ្ឍ​វិជ្ជាជីវៈ​របស់​ពួកគាត់​ផង​ដែរ​ដូចជា​ ការស្រាវជ្រាវ​លើ​វិធីសាស្ត្រ​អប់រំ​ចុងក្រោយ​បំផុត​ វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ ភាពជា​អ្នកដឹកនាំ​ និង​ជំនាញ​ទន់​ផ្សេង​ៗទៀត​។