សាលារៀន​យើង​តែងតែ​ជ្រើសរើស​គ្រូ​ដែល​មាន​បទ​ពិសោធ​ល្អ​ មាន​ឆន្ទៈ​ខ្ពស់​ និង​មាន​ជំនាញ​អប់រំ​ប្រកបដោយ​គុណភាព​ដើម្បី​បណ្តុះ​ដល់​កូន​ៗឱ្យ​ស្រឡាញ់​ និង​ទទួល​បាន​ភាព​ជោគជ័យ​លើ​ការសិក្សា​របស់​ពួកគាត់។ តើ​លោកគ្រូ​ អ្នកគ្រូ​ទាំងអស់​នោះ​អាច​ជា​អ្នក​ដែរ​ឬទេ​?

សាលារៀន​យើង​ គឺជា​សាលារៀន​ដែល​ផ្តល់​គុណភាព​ផ្នែក​អប់រំ​នាំមុខ​គេ​ និង​ទទួល​បានការ​ផ្តល់​តម្លៃ​យ៉ាង​ខ្លំា​ងនៅ​ក្នុង​ប្រទេស​កម្ពុជា​។ ម្យ៉ាងទៀត​ ជា​កន្លែង​មួយ​ដែល​មាន​បរិស្ថាន​ល្អ​សម្រាប់​បំពេញការងារ​ផង​ដែរ​។ ​ហើយ​អ្នក​នឹង​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​ក្លាយជា​សមាជិក​យ៉ាង​សំខាន់​នៃ​គ្រួសារ​អន្តរទ្វីប​របស់​យើង​។ មិន​តែប៉ុណ្ណោះ​ លោកគ្រូ​ អ្នកគ្រូ​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ល្អ​ៗ និង​បទ​ពិសោធ​ពិ​សេស​ៗ បន្ថែម​លើ​វិជ្ជា​ជីវៈ​អប់រំ​របស់​ខ្លួន​។ នៅពេល​ដែល​លោកគ្រូ​ អ្នកគ្រូ​មក​ចូលរួម​នៅ​សាលារៀន​យើង​ លោកគ្រូ​ អ្នកគ្រូ​នឹង​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ក្នុង​ការចូលរួម​ សហការ​ និង​បង្កើត​ភាព​ច្នៃប្រឌិត​ជាមួយ​ពួក​យើង​ដើម្បី​​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​បំផុត​ដល់​សិស្សានុសិស្ស​។

អរគុណ​ដល់​ពាក្យស្លោក​អប់រំ​ដ៏​មាន​អត្ថន័យ​របស់​យើង​ ដែល​លោកគ្រូ​ អ្នកគ្រូ​អាច​មើលឃើញ​យ៉ាង​ច្បាស់​ហើយ​ខំប្រឹង​អនុវត្ត​ដើម្បី​ភាព​ជោគជ័យ​របស់​កូន​ៗ។ ទន្ទឹម​នឹង​នេះ​ យើង​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការសិក្សា​នូវ​អ្វី​ដែល​ថ្មី​ជានិច្ច​សម្រាប់​វឌ្ឍនភាព​ជាបន្តបន្ទាប់​នៃ​សាលារៀន​យើង​។ ជាមួយ​ការ​គាំទ្រ​ ការណែនាំ​ និង​ការ​បណ្តុះបណ្តាល​ពីសំណាក់​អ្នកជំនាញ​ផ្នែក​អប់រំ​ខាងក្នុង​ និង​ខាងក្រៅ​ លោកគ្រូ​ អ្នកគ្រូ​របស់​យើង​ទទួល​បានការ​អភិវឌ្ឍ​ជានិច្ច​លើ​ផ្នែក​ចំណេះដឹង​វិជ្ជាជីវៈ​ និង​ការអនុវត្ត​ការ​បង្រៀន​ ព្រមទាំង​ការ​សហការ​ជាមួយ​មិត្ត​រួមការ​ងារ​របស់​ពួកគាត់​ដើម្បី​អនុវត្ត​ការអប់រំ​ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត​នៅ​ទូទាំង​គ្រួសារ​នៃ​អន្តរទ្វីប​ អាមេរិកាំង​ របស់​យើង​។

ជួបជាមួយគ្រូឆ្នើមរបស់យើង