កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការនៃសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សបឋមសិក្សាទៅចូលរួមទទួលព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ក្នុងពេលដែលព្រះអង្គយាងបើកសម្ពោធ កម្មវិធីបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក នៅវាលព្រះមេរុ។ ម៉្យាងទៀតឱ្យសិស្ស ដឹងពីរបៀបរបបនៃការរៀបចំកម្មវិធីលក្ខណៈផ្លូវការរបស់រដ្ឋ បានស្គាល់ថ្នាក់ដឹកនាំធំៗ ជាពិសេសគឺព្រះមហាក្សត្រនៃប្រទេសកម្ពុជា និងព្រះមហាក្សត្រី ដែលពួកគេមិនដែលបានជួបផ្ទាល់ ។
ចែករំលែកអត្ថបទនេះ