កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ការចែករំលែកចំណេះដឹង ប្រធានបទស្ដីពី៖របៀបរៀបចំសន្លឹកកិច្ចការឱ្យកាន់តែគួរឱ្យចាប់អារម្មណ៍ ជូនលោកគ្រូ អ្នកគ្រូផ្នែកភាសាអង់គ្លេស ដោយលោកគ្រូ អ៊ូ ពិសាល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ អំឡុងពេលវិសមកាលនៃឆ្នាំសិក្សានីមួយៗ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ក្នុងការរៀបចំការចែករំលែកចំណេះដឹងពីសំណាក់លោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ឬសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗរបស់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។
ចែករំលែកអត្ថបទនេះ