កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ នៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងបានរៀបចំធ្វើការចែករំលែកវិធីសាស្ត្រក្នុងការបង្រៀន មុខវិជ្ជា ភាសាខ្មែរថ្នាក់ទី៤ ដោយលោកគ្រូ ទេព មនោរម្យ ជូនដល់អ្នកគ្រូ លោកគ្រូថ្នាក់ទី៤ដល់ថ្នាក់ទី៦។ ដើម្បីចែករំលែកបទពិសោធបង្រៀន ក៏ដូចជាពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព វិជ្ជាជីវៈ និងគរុកោសល្យខ្ពស់ ។ ក្រោយពេលបង្រៀនចប់ លោកគ្រូ អ្នកគ្រូ និងចាហ្វាងដែលបានចូលរួម បានធ្វើការវាយតម្លៃ និងបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ដើម្បីឱ្យការបង្រៀនរបស់លោកគ្រូកាន់តែមានប្រសិទ្ធភាពនិងស្របតាមគរុកោសល្យឱ្យកាន់តែប្រសើរជាមុន។