កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ នៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងបានរៀបចំធ្វើការចែករំលែកវិធីសាស្ត្រក្នុងការបង្រៀន មុខវិជ្ជាបុរេសំណេរ ដោយអ្នកគ្រូ សៅ សេរីរ័ត្នជូនដល់អ្នកគ្រូ ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី២។ ដើម្បីចែករំលែកបទពិសោធបង្រៀន ក៏ដូចជាពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព វិជ្ជាជីវៈ និងគរុកោសល្យខ្ពស់ ។ ក្រោយពេលបង្រៀនចប់ លោកគ្រូ អ្នកគ្រូ និងចាហ្វាងដែលបានចូលរួម បានធ្វើការវាយតម្លៃ និងបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ដើម្បីឱ្យការបង្រៀនរបស់អ្នកគ្រូកាន់តែមានប្រសិទ្ធភាពនិងស្របតាមគរុកោសល្យឱ្យកាន់តែប្រសើរជាមុន។