ដើម្បីផ្ដល់នូវជំនាញប្រើប្រាស់កម្មវិធី PowerPoint និង Email ប្រកបដោយភាពស្ទាត់ជំនាញដល់គ្រូបង្រៀន ដើម្បីងាយស្រួលក្នុងការធ្វើបទបង្ហាញ និងប្រើប្រាស់ Email បានប្រសើរនៅព្រឹកថ្ងៃទី២៣ ដល់២៥ខែសីហា ឆ្នាំ២០១៧ នេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកឱ្យមានការបណ្ដុះបណ្ដាល ប្រើប្រាស់កម្មវិធី PowerPoint និង Email ជូនលោកគ្រូ អ្នកគ្រូ ផ្នែកក្រោមមត្តេយ្យ ដល់បឋមសិក្សាសរុប ២៤នាក់
អគារ លីម គីមណយ ហើយការធ្វើបទបង្ហាញដោយលោក សាន សុធាន។ ការបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងក្នុងគោលបំណងឱ្យលោកគ្រូ អ្នកគ្រូ មានជំនាញបច្ចេកវិទ្យា ដើម្បីចេះប្រើប្រាស់កុំព្យូទ័រ ពិសេសកម្មវិធី PowerPoint និង Email បន្ថែមលើមុខជំនាញនៃការបង្រៀនសិស្ស។ ជាការរំពឹងទុកបន្ទាប់ពីបណ្ដុះបណ្ដាលចប់ លោកគ្រូអ្នកគ្រូនឹងចេះ របៀបធ្វើ PowerPoint គោលការណ៍នៃការធ្វើ PowerPoint របៀបធ្វើបទបង្ហាញ និង ចេះបើក និងឆ្លើយតប Email។ លោក សាន សុធាន សង្កត់ធ្ងន់ថា សព្វថ្ងៃនេះ បច្ចេកវិទ្យាកុំព្យូទ័រមានសក្ដានុពល និងសារៈសំខាន់បំផុតចំពោះបុគ្គលគ្រប់រូប ដូច្នេះគ្រូបង្រៀនគួរចេះប្រើប្រាស់កុំព្យូទ័រឱ្យបានគ្រប់គ្នា ដើម្បីងាយស្រួលដល់ការធ្វើបទបង្ហាញដល់សិស្សានុសិស្ស ក៏ដូចជាការធ្វើទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធ័រណេតប្រកបដោយប្រសិទ្ធភាព។សូមជម្រាបជូនថា គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងបើកវគ្គបណ្ដុះបណ្ដាលចំណេះដឹងផ្សេងៗយ៉ាងសម្បូរបែប ដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ឱ្យកាន់តែមានគុណភាពខ្ពស់៕ អត្ថបទ ដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ