ការចែកសៀវភៅតាមដានការសិក្សាឆ្នាំសិក្សា២០២១-២០២២ ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ គឺជាថ្ងៃកំណត់ដែលសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក អាចមកទទួលសៀវភៅតាមដានការសិក្សារបស់ពួកគេ។ សៀវភៅមួយក្បាលនេះហើយដែលជារបាយការណ៍ពេញមួយឆ្នាំនៃការសិក្សារបស់សិស្សានុសិស្សគ្រប់រូប។ លោកគ្រូ-អ្នកគ្រូបានរៀបចំសៀវភៅទាំងនោះរួចរាល់ និងរង់ចាំការមកទទួលសៀវភៅពីសំណាក់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្ស។