កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ រី សុទ្ធាវី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី “វិធីញែកល្បាយ”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ ទឹក ដីខ្សាច់ អំបិល កែវបេស៊ែ ចានសំងួត ចង្កៀងអាល់កុល ជើងទម្រចង្កៀងអាល់កុល បន្ទះអាមីញ៉ុង ក្រាសតម្រង ឡាវតម្រង ចង្កឹះកូរ។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
- សិស្សបង្កើតល្បាយទឹកអំបិលនិងដីខ្សាច់។
- សិស្សញែកដីខ្សាច់ចេញពីទឹកអំបិលដោយប្រើវិធីចម្រោះ
- សិស្សញែកអំបិលចេញពីទឹកដោយវិធីរំហួត។