កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានធ្វើបទបង្ហាញជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ស្ដីអំពី ការដាក់អាហារូបករណ៍ទៅសិក្សានៅទីក្រុងប៉េកាំងប្រទេសចិន។ ក្នុងការធ្វើបទបង្ហាញនេះដែរ ដើម្បីផ្តល់ព័ត៌មានពីការដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅទីក្រុងប៉េកាំងប្រទេសចិន និងការរៀបចំឯកសារដែលជាតម្រូវការសម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍។ មួយវិញទៀត ដើម្បីឱ្យសិស្សានុសិស្សយល់ដឹងពីកម្មវិធីសិក្សា និងការជ្រើសរើសមុខវិជ្ជាសម្រាប់ការសិក្សានៅសកលវិទ្យាល័យ នៅទីក្រុងប៉េកាំងប្រទេសចិន។ នៅក្នុងបទបង្ហាញនេះផងដែរ សិស្សានុសិស្សបានដឹងពី អត្ថប្រយោជន៍ក្នុងការទទួលបានការសិក្សា នៅក្នុងសាកលវិទ្យាល័យនៅទីក្រុងប៉េកាំងដោយភាពសប្បាយរីករាយ។
ចែករំលែកអត្ថបទនេះ