កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បាននំាសិស្សានុសិស្សថ្នាក់ទី១០ ទាំងអស់ទៅចូលរួមពិធីតាំងពិពរណ៍ស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តសិក្សា ឬបរិញ្ញាបូក១ ជំនាន់ទី២២។ដើម្បីឱ្យសិស្សានុសិស្សសិក្សាទៅលើស្ថានភាពសង្គមជាក់ស្ដែង លើស្នាដៃស្រាវជ្រាវរបស់គរុនិស្សិត អាចទទួលបានចំណេះដឹងថ្មីៗផង ព្រមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះការចូលរួមក្នុងសង្គម ឬផ្សារភ្ជាប់រវាងការសិក្សាទៅនឹងសង្គម ក៏ដូចជាចូលរួមគាំទ្រលើកទឹកចិត្តស្នាដៃទាំងនោះផងដែរ។
ចែករំលែកអត្ថបទនេះ