កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) បានរៀបចំការពិសោធក្រោមប្រធានបទ “ការធ្វើតេស្តរលប្រភេទក្រុមឈាម” ជូនដល់សិស្សានុសិស្សថ្នាក់ទី១១ វេនព្រឹក និងរសៀល នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ម៉ៅសេទុង (ការិយាល័យកណ្តាល) ដែលបានដឹកនាំដោយ អ្នកគ្រូ ឃាន កក្កដា គ្រូបង្រៀនមុខវិជ្ជា ជីវវិទ្យា។
នៅក្នុងការពិសោធលើប្រធានបទនោះដែរ អ្នកគ្រូ បានលើកយកនូវចំណុច សំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សឱ្យយល់ច្បាស់ពីទម្រង់លក្ខណៈ និងប្រភេទនៃក្រុមឈាមនីមួយៗតាមរយៈការពិសោធជាក់ស្តែងនៅក្នុងបន្ទប់ពិសោធ។ បន្ទាប់មកទៀតអ្នកគ្រូបានបង្ហាញពីសម្ភារដែលត្រូវយកមកធ្វើការពិសោធមានដូចជា បន្ទះឡាម ទឹកអង់ទី សម្លី ឈាម និងអាល់កុលជាដើម។ បន្ទាប់ពីបានបង្ហាញពីសម្ភារសម្រាប់ធ្វើការពិសោធរួចរាល់មក អ្នកគ្រូបានបង្ហាញអំពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងទៅនឹងដំណើរការនៃការពិសោធដល់សិស្សានុសិស្សឱ្យបានដឹងគ្រប់ៗគ្នាដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។
អ្នកគ្រូបានបែងចែកសិស្សានុសិស្សជា៤ក្រុម ដោយក្នុងមួយក្រុមមានសមាជិកពី៣ ទៅ៤នាក់ ដើម្បីឱ្យសិស្សានុសិស្សមានការសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់អ្នក រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។