កាលពីថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣ សាលារៀន អន្ដរទ្វីប អាមេរិកាំង បាន សហ ការ ជា មួយ វិទ្យាស្ថានខេមអេដ (CamEd) រៀបចំបទបង្ហាញស្តីអំពី “អាជីពគណនេយ្យ និងសវនកម្ម” ជូនដល់ ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។ ជារៀងរាល់ឆ្នាំ សាលារៀន អន្ដរទ្វីប អាមេរិកាំង និង វិទ្យាស្ថានខេមអេដ (CamEd) តែងសហការក្នុងការធ្វើបទបង្ហាញនេះឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សយល់ដឹងអំពីអ្វីទៅជាអាជីពគណនេយ្យ សវនកម្ម និងសារៈសំខាន់របស់វាផងដែរ។ ជាទីបញ្ចប់ លោក ខេស៊ី បាណែត នាយកនៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានជូនពរប្អូនដែលជាសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ឱ្យមានសុខភាពល្អ និងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់គ្នា។