កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កន្លងផុតទៅ អ្នកគ្រូ ទី មុនីរក្ស និងអ្នកគ្រូ ទាង ផល្លែន បានធ្វើ បទបង្ហាញស្តីពី ៖ ការធ្វើកិច្ចតែងការបង្រៀន ការផលិតសម្ភារៈ និងប្រើប្រាស់សម្ភារៈ ជូនដល់លោកគ្រូ អ្នកគ្រូថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
ការធ្វើបទបង្ហាញនេះក្នុងគោលបំណងឱ្យលោកគ្រូ អ្នកគ្រូយោបន្ថែម
វិធីសាស្រ្តបង្រៀនសរសេរកិច្ចតែងការ
១. ប្លង់កិច្ចតែងការបង្រៀន
២. របៀបសរសេរកិច្ចតែងការ
៣. កិច្ចតែងការបង្រៀនគំរូ
ការផលិតសម្ភារៈឧបទេ្ទសត្រូវគិតលើកត្តាអ្វីខ្លះ?
១.ចិត្តសាស្រ្តកុមារ (បច្ចេកទេស & សេដ្ឋកិច្ច)
២.គរុកោសល្យ(ហានិភ័យ)
ក្រោយពីបានធ្វើបទបង្ហាញរួចមកលោកគ្រូ អ្នកគ្រូទទួលចំណេះបន្ថែមទៀតសម្រាប់ក្នុងផ្ទេរចំណេះទៅសិស្សានុសិស្សឱ្យមានប្រសិទ្ធិភាពបន្ថែមទៀត។