កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ នៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងបានរៀបចំធ្វើកម្មវិធីថ្នាក់និទស្សន៍លើមុខវិជ្ជាគណិតវិទ្យាស្ដីពី “ពេលវេលា” ដោយអ្នកគ្រូម៉ៅ ស៊ី មៀន ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកក្រោមមត្តេយ្យ មត្តេយ្យ និងផ្នែកបឋមសិក្សា ចំនួន២៣នាក់។ អ្នកគ្រូម៉ៅ ស៊ី មៀន បានបង្ហាញជូនលោកគ្រូ អ្នកគ្រូយ៉ាងក្បោះក្បាយលើមុខវិជ្ជាគណិតវិទ្យា ដើម្បីឱ្យ លោកគ្រូ អ្នកគ្រូកាន់តែយល់ច្បាស់បន្ថែមទៀតលើមេរៀន ពេលវេលា និងវិធីសាស្ត្រក្នុង ការបង្រៀនដើម្បីឱ្យសិស្សឆាប់យល់។ លើសពីនេះទៅទៀត អ្នកគ្រូក៏បានបែងចែកលោកគ្រូ អ្នកគ្រូដែលបានចូលរួមជាក្រុមៗ ដែលក្នុងមួយក្រុមមានសមាជិក ដើម្បីធ្វើការសិក្សាលើ ពេលវេលា យកមកវែកញែកពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក។ បន្ថែមពីនេះទៅទៀតចាងហ្វាង លោកគ្រូ និងអ្នកគ្រូ ឡើងបង្ហាញពីចំណុចល្អ និងចំណុចត្រូវអភិវឌ្ឍមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងគ្រូឧទ្ទេសផងដែរ។
ចែករំលែកអត្ថបទនេះ