គ្រូភាសាអង់គ្លេសបានបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាអង់គ្លេស ជារាងរាល់ថ្ងៃសុក្រក្នុងខែកញ្ញា ឆ្នាំ២០១៧ នេះ លោកគ្រូ អ្នកគ្រូបង្រៀនភាសាអង់គ្លេសគ្រប់កម្រិត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាអង់គ្លេស ជូនដល់លោកគ្រូ អ្នកគ្រូ ប្រមាណជិត២០នាក់ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងផ្នែកភាសាអង់គ្លេស និងបច្ចេកទេសក្នុងការបង្រៀនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានការវាយតម្លៃនៃការបង្រៀនពីសំណាក់សិក្ខាកាមនោះផងដែរ។បន្ទាប់ពីបញ្ចប់ថ្នាក់និទស្សន៍នេះ លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងអស់ បានផ្ដល់ជាមតិដើម្បីស្ថាបនាក្នុងការបង្រៀន និងរិះរកចំណុចខ្វះខាតនៃការបង្រៀនផងដែរ។
ចែករំលែកអត្ថបទនេះ