កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំនូវកម្មវិធីបង្រៀនថ្នាក់និទស្សន៍លើមុខវិជ្ជាភាសាខ្មែរ ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានការបង្ហាញដោយ លោកគ្រូ សាម៉ុន ធារិទ្ធ ដែលបង្រៀនថ្នាក់ទី៩។ លោកគ្រូ បានបង្ហាញជូនដល់លោកគ្រូ អ្នកគ្រូយ៉ាងក្បោះក្បាយលើមុខវិជ្ជាភាសាខ្មែរ ដើម្បីឱ្យ លោកគ្រូ អ្នកគ្រូកាន់តែយល់ច្បាស់បន្ថែមទៀតលើភាសាខ្មែរឱ្យបានជ្រៅជ្រាប ដើម្បីងាយ ស្រួលក្នុងការបញ្ជ្រាបមេរៀនទៅសិស្ស និងសិស្សឆាប់ចាប់បាននៃមេរៀនដែលលោកគ្រូ អ្នកគ្រូបង្រៀន។ លើសពី នេះទៅទៀត លោកគ្រូក៏បានចែកជាសំណួរត្រិះរិះពិចារណាជូនលោកគ្រូ អ្នកគ្រូដែលបានចូលរួមថ្នាក់និទស្សន៍ ដើម្បី យកមកវែកញែកពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកតាមប្រធានបទដែលគ្រូឧទ្ទេសបានដាក់ជូន។ បន្ថែមពីនេះ ចាងហ្វាង បានបង្ហាញពីចំណុចអភិវឌ្ឍមួយចំនួនអំពីចំណុចខ្វះខាតអំពីការបង្រៀន ថ្នាក់និទស្សន៍ផងដែរ។ ក្រោយពីបានបញ្ចប់នូវការបង្រៀនថ្នាក់និទស្សន៍នេះរួចមក លោកគ្រូ អ្នកគ្រូមានភាព សប្បាយរីករាយយ៉ាងខ្លាំងដោយបានចេះនូវវិធីសាស្រ្តបង្រៀនថ្មីៗ និងកាន់តែយល់ច្បាស់បន្ថែមទៀត និងមានប្រសិទ្ធភាពសម្រាប់ការបង្រៀនបញ្ជ្រាបទៅដល់សិស្សានុសិស្សឱ្យកាន់តែ ងាយយល់។
ចែករំលែកអត្ថបទនេះ