កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ នៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងបានរៀបចំធ្វើកម្មវិធីថ្នាក់និទស្សន៍លើមុខវិជ្ជាវិទ្យាសាស្រ្តស្ដីពី “វត្ថុធ្លាក់យឺត និងលឿន” ដោយអ្នកគ្រូស៊ុន ចន្ធូ ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកក្រោមមត្តេយ្យ មត្តេយ្យ និងផ្នែកបឋមសិក្សា ចំនួន២៣នាក់។ អ្នកគ្រូស៊ុន ចន្ធូ បានបង្ហាញជូនលោកគ្រូ អ្នកគ្រូយ៉ាងក្បោះក្បាយលើមុខវិជ្ជាវិទ្យាសាស្ត្រ ដើម្បីឱ្យ លោកគ្រូ អ្នកគ្រូកាន់តែយល់ច្បាស់បន្ថែមទៀតលើការប្រើប្រាស់វត្ថុធ្លាក់យឺត និងលឿនបានត្រឹមត្រូវ និងវិធីសាស្ត្រក្នុង ការបង្រៀនដើម្បីឱ្យសិស្សឆាប់យល់។ លើសពីនេះទៅទៀត អ្នកគ្រូក៏បានបែងចែកលោកគ្រូ អ្នកគ្រូដែលបានចូលរួមជាក្រុមៗ ដែលក្នុងមួយក្រុមមានសមាជិក ដើម្បីធ្វើការសិក្សាបែងចែកវត្ថុធ្លាក់យឺត និងលឿនមកវែកញែកពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក។ បន្ថែមពីនេះទៅទៀតចាងហ្វាង លោកគ្រូ និងអ្នកគ្រូ ឡើងបង្ហាញពីចំណុចល្អ និងចំណុចត្រូវអភិវឌ្ឍមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងគ្រូឧទ្ទេសផងដែរ។