កាលពីថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ អ្នកគ្រូ ប៊ុនថេង សុជាតា បានបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាភាសាខ្មែរ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍នេះ គឺដើម្បីចែករម្លែកបទពីសោធន៍នៃការបង្រៀនដល់លោក-អ្នកគ្រូដ៏ទៃទៀត នឹងដើម្បីបំពេញចំណុចខ្វះចន្លោះនៃការបង្រៀនមុខវិជ្ជាភាសាខ្មែរ និងធ្វើឱ្យការបង្រៀនកាន់តែមានភាពទាក់ទាញ និងកាន់តែល្អប្រសើរបន្ថែម។ ការបង្រៀននេះផងដែរបានដំណើរការទៅយ៉ាងរលូន ក្រោមការចូលរួមរបស់សិស្សាសិស្ស និងលោកគ្រូ អ្នកគ្រូដើម្បីធ្វើការបង្រៀនប្រកបដោយភាពសប្បាយរីករាយ។
ចែករំលែកអត្ថបទនេះ