កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះគ្រូមុខវិជ្ជាភាសាខ្មែរបានបង្រៀនថ្នាក់និទស្សន៍នេះ ជូនទៅលោកគ្រូ អ្នកគ្រូបង្រៀនភាសាខ្មែរថ្នាក់ទី៥ទាំងអស់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។ ថ្នាក់និទស្សន៍ធ្វើឡើងដើម្បីបំពេញបន្ថែមនូវចំណេះដឹងលើភាសាខ្មែរ និងបច្ចេកទេសក្នុងការបង្រៀនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានការវាយតម្លៃនៃការបង្រៀនពីសំណាក់សិក្ខាកាមនោះផងដែរ។បន្ទាប់ពីបញ្ចប់ថ្នាក់និទស្សន៍នេះ លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងអស់ បានផ្ដល់ជាមតិដើម្បីស្ថាបនាក្នុងការបង្រៀន និងរិះរកចំណុចខ្វះខាតនៃការបង្រៀនផងដែរ។
ចែករំលែកអត្ថបទនេះ