កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមបច្ចេកទេសថ្នាក់ទី៥ បានរៀបចំការបង្រៀនថ្នាក់និទស្សន៍សម្រាប់លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។ ការបង្រៀនថ្នាក់និទស្សន៍នេះគឺ បង្រៀនដោយអ្នកគ្រូ ក្រង់ ស្រីនិច ដោយអ្នកគ្រូបានជ្រើសយកនូវមុខវិជ្ជាគណិតវិទ្យា ស្តីពី៖ “វិធីបូក វិធីដកចំនួនទសភាគ”។
ការបង្រៀនថ្នាក់និទស្សន៍ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍បង្រៀនជូនលោកគ្រូ អ្នកគ្រូផ្ដើម្បីពង្រឹងបន្ថែមទៅលើវិធីសាស្ត្របង្រៀនឱ្យកាន់តែសម្បូរបែប និងមានប្រសិទ្ធភាពខ្ពស់ក្នុងផ្ទេរ
ចំណេះដឹងជូនសិស្សានុសិស្ស។ ការបង្រៀនប្រកបទៅដោយភាពសកម្មក្រោមការចូលរួមរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសហការបង្រៀន និងរៀនហើយត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។