កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ចាងហ្វាង រ៉ុង ណារីន ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំងបានចូលថ្នាក់ទី៤ “ក” ដើម្បីធ្វើថ្នាក់និស្សន៍។ ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៤ “ក” ស្តីពី៖ ប្រមាណវិធីបូកឯកតារង្វាស់ពេលវេលា បង្រៀនដោយអ្នកគ្រូ មួន ស៊ីណាត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ គោលបំណងនៃការធ្វើថ្នាក់និស្សន៍នេះគឺ៖ ចែករំលែកបទពិសោធន៍ កែលម្អចំនុចខ្វះខាត និងពង្រឹងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូឱ្យបានល្អប្រសើរជាងមុនទៀត។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖