កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំងការិយាល័យកណ្តាល បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាអង់គ្លេសបង្រៀនដោយលោកគ្រូ សុខ អ៊ីណែល។ ទន្ទឹមនឹងនេះក៏មានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូក្រោមការសម្របសម្រួលបន្ថែមដោយអនុប្រធានគ្រូ នៃកម្មវិធីសិក្សាភាសាអង់គ្លេស។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺដើម្បីចែករំលែកអំពីវិធីសាស្រ្តក្នុងការបង្រៀនពាក្យដែលទាក់ទងនឹងអាជីព ហើយវិធីសាស្រ្តទាំងនេះអាចជួយសិស្សអោយចេះអាន និងយល់ពីអត្ថន័យនៃពាក្យបានយ៉ាងត្រឹមត្រូវ។ លើសពីនេះ សិស្សបានប្រើប្រាស់ពាក្យដែលពួកគេបានរៀនទៅអនុវត្តក្នុងហ្គេមទាយពាក្យយ៉ាងសប្បាយរីករាយ។ នៅចុងបញ្ចប់នៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីអភិវឌ្ឍក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
ចែករំលែកអត្ថបទនេះ