ទូរដាក់សម្ភារសិស្ស

អត្ថប្រយោជន៍របស់ទូដាក់សម្ភារ

  • ឯករាជ្យភាពក្នុងការទុកដាក់សម្ភារផ្ទាល់ខ្លួន
  • មានសុវត្ថិភាព និងសណ្តាប់ធ្នាប់
  • ជួយសម្រួល​ក្នុង​ការ​យក​សម្ភារ​សិក្សា​ធ្ងន់ៗ​ត្រឡប់​ទៅ​ផ្ទះ​រៀងរាល់ថ្ងៃ
  • ចំណេញ​ពេលវេលា​ទុកដាក់​សម្ភារ និង​យក​មក​ប្រើ​បាន​យ៉ាង​ងាយ​ស្រួល និង​ឆាប់រហ័ស
អានបន្ថែម

កម្មវិធីចម្លងវេនសិក្សា

កម្មវិធី​ចម្លង​វេន​សិក្សា​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ បង្កើត​ឡើង​សម្រាប់​សិស្សានុសិស្ស​ពេញមួយថ្ងៃ​។ សិស្សានុសិស្ស​នឹង​ទទួល​បាន​អាហារ​ថ្ងៃត្រង់​ ការសម្រាក​នៅក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​បំពាក់​ដោយ​សម្ភារ​ទំនើប​ៗ និង​ការ​យកចិត្ត​ទុកដាក់​ ថែរក្សា​ជាពិសេស​ និង​ត្រូវ​បាន​បណ្តុះ​បណ្តាល​ឲមាន​ភាពជា​ម្ចាស់ការ​ ឯករាជ្យ​ភាព​ និង​ទំនួល​ខុសត្រូវ​នៅក្នុង​ជីវិត​។

អានបន្ថែម

មជ្ឈមណ្ឌលរៀបចំផែនការអាជីព និងស្វែងរកការងារ (CPPC)

មជ្ឈមណ្ឌល​រៀបចំផែនការ​អាជីព​ និង​ស្វែងរក​ការងារ​(CPPC​) បាន​បង្កើត​ឡើង​ ក្នុង​គោលបំណង​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការ​ផ្តល់​ឱកាស​ការងារ​ដល់​សិស្ស​ និស្សិត​ ដែល​កំពុង​សិក្សា​ និង​បាន​បញ្ចប់​ការសិក្សា​ ដើម្បី​អនុវត្ត​ផ្ទាល់​លើ​ជំនាញ​សិក្សា​របស់​ខ្លួន​ និង​បង្កើន​បទពិសោធន៍​ការងារ​ជាក់ស្តែង​ដែល​ពួកគេ​ត្រូវការ​ជាចាំបាច់​សម្រាប់​អាជីព​នា​ពេល​អនាគត​។

អានបន្ថែម

ការិយាល័យកិច្ចការសិស្ស

ការិយាល័យកិច្ចការសិស្ស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ក្នុងគោលបំណងចូលរួមអនុវត្តនូវ ទស្សនវិស័យ របស់ស្ថាប័ន ក្នុងទិសដៅពង្រឹងទៅលើគុណ ភាព វិន័យ និងសេវាកម្ម។

អានបន្ថែម

ការប្រឹក្សាយោបល់

អ្នក​ប្រឹក្សា​សិក្សា​សាលា​ មានមុខ​ងារ​ដ៏​សំខាន់​ក្នុង​ការ​លើកទឹកចិត្ត​ និង​ជួយ​ជំរុញ​សិស្សានុសិស្ស​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ឱ្យ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការអប់រំ​ រួមមាន​វិន័យ​ សីលធម៌​ សុជីវធម៌​ និង​ការសិក្សា​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​។ យើង​បាន​ជួយ​ឱ្យ​ពួកគាត់​អាច​អភិវឌ្ឍ​ និង​ផ្លាស់​ប្តូរ​ការ​គិត​ ព្រមទាំង​អាកប្ប​កិរិយា​ឱ្យ​ឆ្ពោះទៅ​រក​ចំណុច​វិជ្ជមាន​ និង​ត្រឹមត្រូវ​។

អានបន្ថែម

សេវាកម្មដឹកជញ្ជូនសិស្សអន្តរទ្វីប

បេសកកម្មរបស់យើងគឺផ្តល់នូវសេវាកម្មដឹកជញ្ជូនមួយដែលឈានមុខគេ ប្រកបដោយសេវាកម្មល្អ សុវត្ថិភាពខ្ពស់ និងផាសុកភាព។ យើងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ ជាមួយនឹងរថយន្តតែពីរគ្រឿងប៉ុណ្ណោះ ហើយសព្វថ្ងៃនេះយើងមានរថយន្តជាង១០០គ្រឿង ជាមួយ យានដ្ឋាន និងកន្លែងលាងរថយន្តផ្ទាល់ខ្លួនដែលធ្វើឱ្យសេវាកម្មរបស់យើងដំណើរការទៅយ៉ាងរលូន។

អានបន្ថែម