ការិយាល័យកិច្ចការសិស្ស
ការិយាល័យកិច្ចការសិស្ស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ក្នុងគោលបំណងចូលរួមអនុវត្តនូវទស្សនវិស័យ របស់ស្ថាប័ន ក្នុងទិសដៅពង្រឹងទៅលើគុណភាព វិន័យ និងសេវាកម្ម។
ការិយាល័យកិច្ចការសិស្សបានផ្ដល់នូវសេវាកម្មជូនអតិថិជន និងសិស្សានុសិស្សមានដូចខាងក្រោម ៖
- សិស្សានុសិស្ស សុំច្បាប់ឈប់សម្រាក សុំប្ដូរវេនសិក្សា សុំលិខិតអនុញ្ញាតមករៀន យឺតពេល សុំចេញពីរៀនមុនម៉ោង និងសេវាផ្សេងៗទៀត។
- ជាបណ្ដុំព័ត៌មានសម្រាប់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល។
- ទទួលចុះឈ្មោះសិស្សានុសិស្សដែលចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗរបស់សាលា។
- ដោះស្រាយ និងសម្របសម្រួល នៅពេលដែល អតិថិជន ឬសិស្សានុសិស្សមានបញ្ហា។
- ធ្វើការសង្គ្រោះបឋមចំពោះសិស្សានុសិស្ស និងបុគ្គលិកនៅពេលមានការឈឺស្កាត់។
- ទទួល និងផ្ដល់ជូនវិញនូវសម្ភារៈដែលរើសបាន។