សាលារៀន​យើង​ជា​កន្លែង​ផ្តល់​គុណភាព​អប់រំ​ល្អ​បំផុត​

ជា​មួយ​បរិ​ដ្ឋាន​ល្អ​ បរិក្ខារ​អប់រំ​ និង​បច្ចេកវិជ្ជា​ទំនើប​ សាខា​នី​មួយ​ៗនៃ​សាលារៀន​យើង​ គឺជា​ក្លែង​ដ៏​ល្អ​ប្រសើរ​សម្រាប់​កូនលោក​អ្នក​។

ប្រព័ន្ធបរិក្ខារអប់រំរបស់យើង

សាលារៀន​យើង​មាន​មោទនភាព​ក្នុង​ការ​ផ្តល់​នូវ​បរិ​ដ្ឋាន​អប់រំ​ដ៏​ល្អ​សម្រាប់​កូន​របស់​លោកអ្នក​។ ជាមួយគ្នា​នេះ​ដែរ​ យើង​បាន​ធ្វើការ​វិនិយោគ​ដើម្បី​ធានា​ដល់​កូន​ៗឱ្យ​ទទួល​បាន​នូវ​បរិ​ដ្ឋាន​មួយ​ទំនើប​ ភ្លឺរលោង​ ព្រម​ជាមួយ​គុណភាព​ល្អ​ពិសេស​នៃ​បរិក្ខារ​ និង​ទីកន្លែង​សម្រាប់​ហាត់​កីឡា​ ​សិល្បៈ​ ឬរបាំ​ លេង​តន្រ្តី​ សិក្សា​មុខវិជ្ជា​គេហកិច្ច​ ក៏ដូចជា​បន្ទប់​សិក្សា​ផ្សេង​ៗទៀតផង​ដែរ​។

គ្រប់​សាខា​នី​មួយ​ៗមាន​លក្ខណៈ​ និង​ទីតាំង​ពិ​សេស​ៗដាច់ដោយឡែក​ពីគ្នា​។ ប៉ុន្តែ​យើង​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​គុណភាព​អប់រំ​ប្រកបដោយ​គុណភាព​ និង​បរិយាកាស​រីក​រាយ​ដូច​ៗគ្នា​សម្រាប់​កូន​ៗ។

ជាមួយ​ប្រព័ន្ធ​ Wifi​ និង​ប្រព័ន្ធ​បច្ចេក​វិ​ជ្ជា​ផ្សេង​ៗទៀត​ដែល​ត្រូវ​បាន​បំពាក់​ ក៏ដូចជា​ការបង្កើត​នូវ​បណ្ណាល័យ​ដែល​មាន​ឯកសារ​ច្រើន​ និង​សម្បូរ​បែបជា​លក្ខណៈ​សកល​ គឺ​ធ្វើ​ឱ្យ​កូន​ៗគ្រប់រូប​មាន​មធ្យោបាយ​គ្រប់គ្រាន់​សម្រាប់​ស្រាវជ្រាវ​នូវ​អ្វី​ដែល​ពួកគាត់ត្រូវការ​ដើម្បី​បង្កើត​នូវ​ភាព​ច្នៃប្រឌិត​ ការ​ចង់​ចេះ​ចង់​ដឹង​ និង​ក្លាយជា​អ្នក​សិក្សា​ដែល​មាន​ភាព​ជោគជ័យ​។

ការបំពាក់បរិក្ខារទំនើបៗ នៅតាមសាខារបស់យើង

អគារ​គ្រប់​សាខា​របស់​យើង​នី​មួយ​ៗ ត្រូវ​បាន​បំពាក់​ទៅ​ដោយ​បរិក្ខារ​អប់រំ​គុណភាព​សកល​ និង​មានការ​រៀបចំ​តុប​តែង​ផ្សេង​ៗប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ និង​ការ​ទាក់ទាញ​ ដែល​បង្ក​លក្ខណៈ​ឱ្យ​កូន​របស់​លោកអ្នក​មាន​ភាព​កក់ក្តៅ​ មានទំនុក​ចិត្ត​ និង​អារម្មណ៍​ស្រស់ថ្លា​សម្រាប់​ស្រូប​យកចំណេះ​ដឹង​ប្រកបដោយ​ប្រសិទ្ធភាព​។

ការបំពាក់បរិក្ខារបច្ចេកវិទ្យារបស់យើង

ដោយ​គិត​អំពី​ស្តង់ដារ​នៃ​គុណភាព​ជា​លក្ខណៈ​សកល​ សាលារៀន​យើង​ត្រូវ​បាន​បំពាក់​ដោយ​បរិក្ខារ​បច្ចេក​វិទ្យា​ទំនើប​ៗមាន​ដូចជា​ប្រព័ន្ធ​សវ​ត្ថិ​ភាព​ផ្សេង​ៗ ប្រព័ន្ធ​អ៊ិ​នធឺ​ណែ​ត Wifi​ នៅ​គ្រប់​ជាន់​សម្រាប់​សិស្ស​ធ្វើការ​ស្រាវជ្រាវ​ បន្ទប់​ Lab​ កុំព្យូទ័រ​សម្រាប់​សិស្ស​សិក្សា​បច្ចេកវិទ្យា​ និង​ស្រាវជ្រាវ​ ប្រព័ន្ធ​ LCD​ Projector​ នៅ​តាម​ថ្នាក់​នី​មួយ​ៗសម្រាប់​ការ​បង្រៀន​ប្រកបដោយ​ភាព​ទំនើប​ និង​ប្រសិទ្ធភាព​របស់​គ្រូ​ ព្រមទាំង​ប្រព័ន្ធ​ផ្សេង​ៗទៀត​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បរិយាកាស​នៃ​ការ​បង្រៀន​ និង​ការ​រៀន​របស់​លោកគ្រូ​ អ្នកគ្រូ​ និង​កូន​ៗទ​ទូល​បាន​ផ្លែផ្កា​ជា​វិ​ជ្ជ​មាន​ហូ​សពី​ការ​រំពឹង​ទុក​។

បទបញ្ជាផ្ទៃក្នុងរបស់សាលារៀន

សាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០កុំពុងតែធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងរបស់សាលាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត ហើយកាលដែលធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យនៃសាលារៀន…