យើង​រៀបចំ​កូនលោក​អ្នក​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​

ជាមួយ​កម្មវិធី​សិក្សា​បន្ថែម​ពិសេស​របស់​យើង​ផ្ទាល់​ គឺជា​ការ​បើកទ្វារ​នូវ​ភាព​ជោគជ័យ​ទាំង​ការសិក្សា​ និង​ចំណេះដឹង​ផ្នែក​សង្គម​ដល់​កូន​ៗគ្រប់រូប​។

សាលារៀន​យើង​ជា​បរិ​ដ្ឋាន​ពិសេស​មួយ​សម្រាប់​ការសិក្សា​របស់​កូន​ៗ

យើងជឿជាក់ថាការអប់រំគឺទទួលបានតាមលក្ខណៈផ្ទាល់ៗខ្លួន។ ហើយយើងរៀបចំកូនៗរបស់លោកអ្នកឱ្យពួកគាត់ទទួលបានលទ្ធផលសិក្សាស្របទៅតាមចំណង់ចំណូលចិត្ត ភាពខ្លាំង និងការរីកចម្រើនផ្ទាល់ខ្លួនដើម្បីឱ្យពួកគាត់អាចសម្រេចបាននូវអ្វីដែលលើសពីការរំពឹងទុករបស់ពួកគាត់។ នៅសាលារៀនរបស់យើង ភាពរីកចម្រើនគឺតែងតែទទួលបានតាមលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគាត់ម្នាក់ៗ។

សាលារៀន​ AIS​ របស់​យើង​ ផ្តល់​នូវ​ប្រព័ន្ធ​វិធី​សាស្រ្ត​មួយ​ដែល​មានគុណ​ភាព​ខ្ពស់​ដើម្បី​ជួយ​ដល់​ការ​រីកចម្រើន​របស់​កូនលោក​អ្នក​ដោយ​ផ្អែកលើ​តម្រូវការ​ផ្ទាល់ខ្លួន​របស់​ពួកគាត់។ យើង​ជឿជាក់​ថា​កូន​ៗម្នា​ក់ៗ​ គឺ​មាន​សក្តា​នុ​ពល​គ្មាន​ដែន​កំណត់​ ហើយ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរៀបចំ​ពួកគាត់​ឱ្យ​ពូកែ​ស្រប​ពេល​ដែល​ពួកគាត់​រក្សា​ភាព​ខ្លាំង​ និង​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​របស់​ពួកគាត់​។ ចំពោះ​យើង​ ការ​ធ្វើ​ឱ្យ​កូន​ៗម្នា​ក់ៗ​មាន​ភាព​ខ្លាំង​មានន័យថា​យើង​ទទួល​បាន​លទ្ធផល​កាន់តែ​ខ្លាំង​។

ក្រៅតែ​អំពី​ការសិក្សា​ សាខា​នៃ​សាលារៀន​យើង​នី​មួយ​ៗក៏​ផ្តោត​ផង​ដែរ​ចំពោះ​តម្លៃ​នៃ​វប្បធម៌​ ​សុជីវធម៌​ គុណធម៌​ទំនាក់ទំនង​ជាស​កល​ និង​ការចូលរួម​ក្នុង​សង្គម​របស់​កូន​ៗដើម្បី​ឱ្យ​ពួកគាត់​ក្លាយ​បុគ្គល​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ធនធាន​ និង​ភាព​ជោគជ័យ​នៅ​តាម​សហគមន៍​ និង​តំបន់​ដែល​ពួកគាត់​រស់នៅ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។

ជាមួយនឹង​កម្មវិធី​សិក្សា​ ដែល​មានការ​ច្នៃប្រឌិត​ពិសេស​ សម្បូរ​បែប​ និង​ទំនើប​ ហើយដែល​ទទួលស្គាល់​ និង​ការ​កោតសរសើរ​ដោយ​ មន្ទីរ​ ក្រសួង​អប់រំ​ ស្ថានទូត​ និង​ស្ថាប័ន​អន្តរ​ជា​តិ​ល្បី​ៗទូទាំង​ពិភពលោក​ បាន​ធ្វើ​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង ​យើង​ក្លាយជា​សាលា​ដែល​ផ្តល់​ការអប់រំ​នាំមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។

ភាពជោគជ័យនៃសិស្សានុសិស្សរបស់យើង

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ផ្តល់​នូវ​គោលការណ៍​សម្រាប់​ភាព​ជោគជ័យ​ដល់​កូន​ៗរបស់​លោកអ្នក​។ សិស្សានុសិស្ស​ជាច្រើន​របស់​យើង​បាន​បន្ត​ការសិក្សា​របស់​ពួកគេ​ផ្នែក​ចំណេះដឹង​ទូទៅ​ និង​ថ្នាក់​មហាវិទ្យាល័យ​នៅ​សា​លា​ល្បី​ៗជាច្រើន​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​មាន​ដូចជា​សហរដ្ឋអាមេរិក​ អូស្រ្តាលី​ អង់គ្លេស​ ជប៉ុន​ សឹង្ហ​បុរី​ ជាដើម​។

យើង​ជួ​យកូនៗ​របស់​លោកអ្នក​ឱ្យ​យល់​ពី​ទេពកោសល្យ​ និង​ពី​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​ និង​បើកទ្វារ​ដើម្បី​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​សម្រាប់​ពួកគាត់​។

កម្មវិធីសិក្សា និងគុណវុឌ្ឍិ

យើង​អនុវត្ត​កម្មវិធី​សិក្សា​ទំនើប​ពិសេស​របស់​យើង​ដែល​ទទួលស្គាល់​ កោតសរសើរ​ និង​ឱ្យ​តម្លៃ​ដោយ​មន្ទីរ​ និង​ក្រសួង​អប់រំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សិស្សានុសិស្ស​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​របស់​យើង​ ទទួល​បានការ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​គ្រប់​កម្រិត​ ក្នុង​នោះ​សម្រាប់​សិស្ស​ថ្នាក់៩​ ការ​ប្រឡង​ឌីប្លូម​របស់​សិស្ស​ជាប់​១០០​% ស្ទើរតែ​ជា​រៀងរាល់​ឆ្នាំ​។ ចំណែក​សិស្ស​ថ្នាក់​ទី១២ប្រឡងជាប់​សញ្ញាបត្រ​បាក់ឌុប​ទទួល​បាន​ភាគរយ​ច្រើនជាង​គេ​ (ជាង៩០​%) បើ​ប្រៀបធៀប​ជាមួយ​​សាលា​ឯកជន​ និង​សាលា​រដ្ឋ​នានា​នៅ​ទូទាំង​ប្រទេស​។ ​ហើយ​ភាគរយ​នៃ​សិស្ស​ជាប់​និទ្ទេស​A សម្រាប់​លទ្ធផល​ការ​ប្រឡង​បាក់ឌុប​ប្រចាំឆ្នាំ​ក៏​ទទួល​បាន​ភាគរយ​ច្រើនជាង​គេ​ដែរ​។

បទបញ្ជាផ្ទៃក្នុងរបស់សាលារៀន

សាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០កុំពុងតែធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងរបស់សាលាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត ហើយកាលដែលធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យនៃសាលារៀន…