- សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ គ្រប់កម្រិតសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។
- លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធ និងឆន្ទៈ មនសិការ វិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
- បន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗមានផាសុកភាពជាមួយនឹងទីធ្លាដ៏ធំទូលាយសម្រាប់សិស្សានុសិស្សលេងកម្សាន្តយ៉ាងមានសុវត្ថិភាព មានបរិយាកាសសប្បាយរីករាយក្នុងការសិក្សា។
- សេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ និងសេវាប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ។
- មជ្ឈដ្ឋានសិក្សាដ៏ទំនើប និងសម្បូរបែបប្រកបដោយគុណភាពអប់រំ វិន័យ និងសេវាកម្ម។
- ជំរុញឱ្យការសិក្សារបស់ប្អូនៗសិស្សានុសិស្សសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិតខ្ពស់ និងការរស់នៅក្នុងភាពថ្លៃថ្នូរ មានសីលធម៌ និងសុជីវធម៌។
សិក្សាលើមុខវិជ្ជា
ភាសាខ្មែរ សិក្សាសង្គម កុំព្យូទ័រ ពិសោធន៍ បណ្ណាល័យ គណិតវិទ្យា សោតទស្សន៍ ភាសាអង់គ្លេស ច្បាប់ចរាចរណ៍ វិទ្យាសាស្រ្តអនុវត្ត
កម្មវិធីសិក្សាបន្ថែម ឬពិសេស (Supporting Program)
- កុំព្យូទ័រ (ចាប់ពីថ្នាក់២ឡើងទៅ)
- ទស្សនកិច្ចសិក្សា (Field Trip)
- កម្មសិក្សា (Study Tour)
- សិក្ខារសាលាអប់រំ (Educational Seminar)
- បោះតង់(ថ្នាក់ទី១) (Camping Grade 1)
- កម្មវិធីសហគមន៍ (Community Outreach/Charity)
កម្មវិធីសិក្សាជម្រើសដូចជា៖ (Extra Curricular Program)
កីឡា
អប់រំកាយ បាល់ទះ វាយកូនបាល់ បាល់បោះ ការ៉ាតេ-ដូ វាយកូនឃ្លីលើតុ បាល់ទាត់ ហែលទឹក
ជំនាញបំណិនជីវិត
គេហកិច្ច សិល្បៈភ្លេង គំនូរ សិល្បៈរបាំ
សិក្សាពីថ្ងៃចន្ទ ដល់សៅរ៍៖
+ វេនព្រឹក
ម៉ោង៧:០០ ដល់ ១១:០០នាទី
+ វេនរសៀល
ម៉ោង១៣:០០ ដល់ ១៧:០០នាទី
លាក់អត្ថបទ