កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះអ្នកគ្រូ ជ្រុន ស្រីពៅ បង្រៀនមុខវិជ្ជាគីមីវិទ្យា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី ១២ ធ្វើការពិសោធន៏ក្រោមប្រធានបទ៖ ការបំបែកនៃទឹកអុកស៊ីសែន។មុននឹងចាប់ផ្តើមធ្វើការពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ បំពង់សាកចំនួន៨ ជើងទម្របំពង់សាក៤ ធូប ដែកកេះ ទឹកអុកស៊ីសែន និងម្ស៉ៅម៉ង់កាណែស។ ការពិសោធន៍នេះដែរធ្វើឡើងក្នុងគោលបំណងបង្ហាញពីឥទ្ធិពលនៃកាតាលីករទៅលើល្បឿនប្រតិកម្ម៕
ចែករំលែកអត្ថបទនេះ