កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ លឹម សុធាវី បង្រៀនមុខវិជ្ជាគីមីវិទ្យា បានដឹកបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ ការបំភាយឧស្ម័នអ៊ីដ្រូសែន នៅបន្ទប់ពិសោធ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ នៅក្នុងការបង្រៀននោះអ្នកគ្រូបានយកចំណុចសំខាន់នៃខ្លឹមសារមេរៀនមកបង្ហាញដោយឱ្យសិស្សចេះទាញយកឧស្ម័នអ៊ីដ្រូសែនពី ប្រតិកម្មរវាង អាស៊ីតក្លរីឌ្រីច (HCl) និងអាលុយមីញ្ញ៉ូម (Al)។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីវិធីធ្វើអត្តសញ្ញាណកម្មឧស័្មនអ៊ីដ្រូសែន ដោយប្រើប្រតិកម្មរវាងអាស៊ីតក្លរីឌ្រីច (HCl) និងអាលុយមីញ្ញ៉ូម (Al) ដោយផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។