កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងវិទ្យាស្ថាន និង សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតកីឡាបាល់ទាត់ ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១០ វគ្គពាក់កណ្តាលផ្តាច់ព្រ៍ត្រ ប្រចាំឆ្នាំ២០១៧ ដែលមានកីឡាបាល់ទាត់ចំនួន០៨ក្រុមសរុបប្រមាណជា៨០នាក់ ចូលរួមប្រកួតនៅទីលានបាល់ទាត់នៃក្លិបកីឡា K11។ហើយការប្រកួតនេះមានផ្តល់នូវរង្វាន់លើកទឹកចិត្តឱ្យមានការចូលរួមប្រកួតកីឡាយ៉ាងសកម្ម និងដើម្បីជំរុញឱ្យសិស្សានុសិស្សទាំងអស់មានសុខភាពល្អ កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ មានភាពរហ័សរហួនរឹតចំណងមិត្ដភាពភាតរភាព ចៀសផុតពីគ្រឿងញៀន និងល្បែងស៊ីសង ជាពិសេសគឺ បណ្តុះគំនិតសិស្សានុសិស្សឱ្យចូលរួមលេងកីឡាឱ្យបានកាន់តែផុសផុល។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ បានរកឃើញក្រុមបាល់ទាត់ដែលមានសមត្ថភាពចំនួន៨ក្រុម ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដើម្បីធ្វើការប្រកួតប្រជែងស្វែងរកក្រុមបាល់ទាត់ចំនួន០៤ក្រុមចុងក្រោយឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយក្នុងនោះ ប្រកួតទី១ ក្រុម Black Lion FT ត្រូវប្រកួតជាមួយក្រុម Drak Vedom ប្រកួតទី២ ក្រុម Phyton FC ត្រូវប្រកួតជាមួយក្រុម FT Banana និងប្រកួតទី៣ ក្រុម អធិរាជអង្គរ ប្រកួតជាមួយក្រុម The Legendary FT ចំណែកឯគូចុងក្រោយក្រុម ក្អែកស ត្រូវប៉ះជាមួយក្រុម De-Spirit។
លទ្ធផល : ក្រោយពីបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ ក្រុមបាល់ទាត់នីមួយៗទទួលបានលទ្ធផលដូចខាងក្រោម ៖
ល.រ. | ក្រុមប្រកួត | លទ្ធផល | ||
១ | Black Lion FT | Vs | Drak Vedom | ៤ – ១ |
២ | Phyton FC | Vs | FT Banana | ២ – ៧ |
៣ | អធិរាជអង្គរ | Vs | The Legendary FT | ១០ – ១ |
៤ | ក្អែកស | Vs | De-Spirit | ៤ – ១ |