កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១០ ប្រចាំឆ្នាំ២០១៧ ដែលមានកីឡាករវាយសីទាំងបីសាខា សរុបចំនួន ១២នាក់ ចូលរួមប្រកួតនៅក្លិបកីឡាបឹងកក់។ ហើយការប្រកួតនេះមានផ្តល់នូវរង្វាន់លើកទឹកចិត្តឱ្យមានការចូលរួមប្រកួតកីឡាយ៉ាងសកម្ម និងដើម្បីជំរុញឱ្យសិស្សានុសិស្សទាំងអស់មានសុខភាពល្អ កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ មានភាពរហ័សរហួនរឹតចំណងមិត្ដភាពភាតរភាព ចៀសផុតពីគ្រឿងញៀន និងល្បែងស៊ីសង ជាពិសេសគឺ បណ្តុះគំនិតសិស្សានុសិស្សឱ្យចូលរួមលេងកីឡាឱ្យបានកាន់តែផុសផុល។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ បានរកឃើញកីឡាករដែលមានសមត្ថភាពចំនួន១២នាក់ ឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ដើម្បីប្រកួតប្រជែងដណ្តើមយកជើងឯក និងជ័យលាភីប្រចាំឆ្នាំ២០១៧ តាមរូបមន្តប្រកួតជម្រុះចាញ់ធ្លាក់។
ក្រោយពីបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ បានរកឃើញកីឡាករចំនួន០៣នាក់ ដែលទទួលបានជើងឯក និងចំណាត់ថ្នាក់ជ័យលាភីក្នុងការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១០ ប្រចាំឆ្នាំ២០១៧ មានរាយនាមដូចខាងក្រោម ៖
- លេខ១ : គី ឌីបូម៉ីង
- លេខ២ : គី ឌីបូម៉ា
- លេខ៣ : លី ស៊ុយប៊ុង