ការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (AIMO) វគ្គផ្តាច់ព្រ័ត្រ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
កាលេពីថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំងសាខាទួលគោក បានរៀបចំការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (AIMO) វគ្គផ្តាច់ព្រ័ត្រដែលបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២។ ការប្រកួតនេះ សាលារៀន អន្តរទ្វីប អាមេរិកាំងសាខា ទួលគោក បានធ្វើជាម្ចាស់ផ្ទះដើម្បីស្វាគមន៍ដល់សិស្សានុសិស្សដែលជាបេក្ខជនមកពីសាលារៀនអន្តរជាតិជាច្រើនរួមបញ្ចូលទាំងគ្រិះស្ថានអប់រំ ឯកជន និងរដ្ឋ។ ការប្រកួតនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយពុំមានភាពមិនប្រក្រតី និងមានការលួចចម្លងឡើយ ដោយសិស្សានុសិស្សដែលជាបេក្ខជនប្រកួតបានគោរព និងអនុវត្តទៅតាមបទបញ្ញត្តិប្រឡងយ៉ាងខ្ជាប់ខ្ជួន។