កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងភូមិសាស្រ្ត ម៉េងលី ជេ. គួច លើកទី៨ វគ្គផ្តាច់ព្រ័ត្រ ដែលកម្មវិធីធ្វើនៅសាខាទួលគោក ហើយគ្រប់សាខាដែលបានជ្រើងរើសបេក្ខជនដែលជាសិស្សពូកែប្រចាំសាខារៀងៗខ្លួនដើម្បីចូលរួមការប្រកួតនេះ។ ជាលទ្ធផលគណៈកម្មការជំនាញបានរកឃើញបេក្ខជន ដែលមានសមត្ថភាពខ្ពស់ លើចំណេះដឹងភូមិសាស្ត្រជាតិគឺបេក្ខជនទទួលបានចំណាក់ថ្នាក់លេខ១ មានឈ្នោះ ឡាយ មុន្នីរ័ត្ន ភេទស្រី ថ្នាក់១១F សិស្សមកពីសាខាម៉ៅសេទុង បេក្ខជនទទួលបានចំណាក់ថ្នាក់លេខ២ មានឈ្នោះ ហួរ សៀងម៉ី ភេទស្រី ថ្នាក់១១C សិស្សមកពីសាខាទួលគោក ហើយបេក្ខជនទទួលបានចំណាក់ថ្នាក់លេខ៣ មានឈ្នោះ ជា សុជាតា ភេទស្រី ថ្នាក់១១D សិស្សមកពីសាខាម៉ៅសេទុង។ កម្មវិធីនេះធ្វើឡើងដើម្បីជំរុញឱ្យសិស្សានុសិស្សឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ និងកាន់តែពូកែជាងមុនលើមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យា និងបង្កើនចំណេះដឹងលើភូមិសាស្រ្តជាតិកាន់តែទូលំទូលាយ ជាពិសេសគឺជំរុញលើកស្ទួយវិស័យទេសចរណ៍ ដែលកំពុងមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ចែករំលែកអត្ថបទនេះ