សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីប្រកួតប្រជែងយ៉ាងសម្បូរបែប ជាក់ស្តែងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៨ វគ្គជម្រុះជុំទី១ និងទី២ នៅតាមសាខារៀងៗខ្លួន ដើម្បីជ្រើសរើសបេក្ខជនជើងក្លាំងនៅតាមសាខារបស់ខ្លួនយកមកប្រកួតវគ្គផ្តាច់ព្រ័ត្ររើសយកបេក្ខជនលេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នំាសិក្សា២០២១-២០២២។ កម្មវិធីនេះ ជំរុញ លើកទឹកចិត្តឱ្យសិស្សានុសិស្ស មានចិត្តស្រឡាញ់ ចូលចិត្តអាន មានភាពរហ័សរហួន មានគំនិតទូលំទូលាយក្នុងការគិត ពិចារណាបានល្អិតល្អន់ ច្នៃប្រឌិត និងបណ្តុះគំនិតស្រឡាញ់ នូងអ្វីដែលជារបស់ខ្មែរ ចំពោះ សិស្សានុសិស្ស កាន់តែមានចំណេះដឹងទូលំទូលាយ ពីវប្បធម៌ អរិយធម៌ខ្មែរ ព្រោះតាមរយៈកម្មវិធីនេះ មានមុខវិជ្ជាប្រវត្តិវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា។ បេក្ខជនដែលជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ នឹងទទួលបានពាន មេដាយមាស បណ្ណសរសើរ អាហារូបករណ៍១០០% និងរង្វាន់ផ្សេងៗទៀត។ ជ័យលាភីលេខ២ នឹងទទួលបានមេដាយប្រាក់ បណ្ណសរសើរ អាហារូបករណ៍៧៥% និងរង្វាន់ផ្សេងៗមួយចំនួនទៀត និងជ័យលាភីលេខ៣ នឹងទទួលបានមេដាយសំរិទ្ធ បណ្ណសរសើរ អាហារូបករណ៍៥0% និងរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។ ការប្រកួតបានរកឃើញបេក្ខជនវៃឆ្លាត ជាងគេដែលត្រូវចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រការប្រកួតចំណេះដឹងនេះនៅសាខាផ្សារថ្មី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ចែករំលែកអត្ថបទនេះ