កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសអង់គ្លេសទៅតាមសាខារាងៗខ្លួន។ កម្មវិធីប្រកួតប្រជែងនិទានរឿងជាភាសាអង់គ្លេស គឺដើម្បីបង្កើតឡើងក្នុងគោលបំណងសំខាន់ៗ៣យ៉ាង ទី១ ដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេសដល់សិស្សានុសិស្ស។ ទី២ បណ្ដុះសិស្សានុសិស្សឱ្យមានទម្លាប់អាន និងទី៣ បណ្ដុះឱ្យសិស្សមានភាពក្លាហាន និងមានឥរិយាបថល្អ។ បេក្ខជនដែលជាប់ក្នុងជុំទី១នេះនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៤ ខែមីនាខាងមុខ។
ចែករំលែកអត្ថបទនេះ